ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី គោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណង អាពាហ៍ពិពាហ៍

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសជ័យមង្គលខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ (០៥.០១.១៩៧៦ -​ ០៥.០១.២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ មករានេះ បានគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺន​យូរ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិ ឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត ក្រោមម្លប់សន្តិភាព ។

សម្តេចបន្តថា សូមសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ៕

To Top