ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភអាវ ស្បែកជើង និងកាបូបស្ពាយដល់កីឡាករបាល់ទះរបស់ស្នងការដ្ឋាន សម្រាប់ត្រៀមប្រកួតបាល់ទះ “តេជោលីគ”

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញាតឲ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារនៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោកស្នងការ ក៏បានណែនាំក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា និងបានឧបត្ថម្ភនូវសម្ភារៈមួយចំនួនដូចជា អាវស្បែកជើង និងកាបូបស្ពាយ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ “តេជោលីគ” ឆ្នាំ២០២៤ នាពេលខាមុខ ក៏ដូចជាការប្រកួតផ្សេងៗជាមួយថ្នាក់ជាតិ និងអន្តរជាតិនាផងដែរ ៕

To Top