ព័ត៌មានជាតិ

យ៉ាងហោចណាស់ មនុស្ស៣០នាក់ស្លាប់ និងរបួស៤៤នាក់ នៅទូទាំងប្រទេស ដោយគ្រោះអគ្គិភ័យ ឆ្នាំ២០២៣

រូបភាពពី៖​ ហ្វេសប៊ុក គ.ជ.គ.ម.

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបង្ហាញថា ការខូចខាត និងបាត់បង់ ដោយសារគ្រោះអគ្គិភ័យ នៅទូទាំង២៥រាជធានី-ខេត្ត បានបណ្តាលឲ្យមនុស្សស្លាប់៣០នាក់ និងមានអ្នករបួស៤៤នាក់ នៅក្នុងឆ្នាំ២០២៣កន្លងទៅ ។

យោងតាមតារាង អំពីទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សម្រាប់២៥រាជធានី-ខេត្ត បានឲ្យដឹងថា ការខូចខាត និងបាត់បង់ ដោយសារគ្រោះអគ្គិភ័យ កើតឡើងលើស្រុកសរុប ១៦៣ស្រុក ក្នុងនោះមាន៥៧១លើក, កើតឡើងលើផ្ទះ៦៣៦ផ្ទះ, តូបឬផ្សារ ៤៩៩, សាលារៀន ១ខ្នង, រោងចក្រសិប្បកម្ម ១១កន្លែង, អគារដ្ឋបាល ១៤កន្លែង, ចម្ការឬព្រៃ ១៨កន្លែង និងបណ្តាឲ្យមានមនុស្សបាត់បង់ជីវិត ៣០នាក់ និងរបួស៤៤នាក់ ៕

To Top