ពោធិ៍សាត់: លោក គន់ គីម អគ្គនាយកសមាគម អតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងថ្មី ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់។

ពិធីនោះបានធ្វើឡើងនៅសាលប្រជុំ នៃ រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរស្ថាប័ននានា ជុំវិញខេត្ត និង មន្ត្រីរាជការសាលាខេត្តជាច្រើនរូបផងដែរ។

នៅក្នុងអង្គពិធីនោះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិ៍សាត់ ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោប៉ែន ណាវណ្ណ អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់ ដែលត្រូវផ្លាស់ប្តូរទៅកាន់តួនាទីថ្មី នៅក្រសួងការពារជាតិ៕
