ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា បង្រ្កាបករណី ជួញដូរគ្រឿងញៀន តាមសមុទ្រជាង១តោន ឃាត់ខ្លួនមនុស្ស៥នាក់

ភ្នំពេញ ៖ កងកម្លាំងជំនាញ បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន លួចដឹកតាមសមុទ្រ ជាជនជាតិចិន ចំនួន៥នាក់ រួមនឹងវត្ថុតាងជាង១តោន ។

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានឲ្យដឹថា សារធាតុញៀន ដែលបង្ក្រាបបាននេះជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបាន បង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រនៃខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញមុខជនបរទេស ចំនួន៥នាក់ និងគ្រឿងញៀនជាសាធារណៈ មុនបញ្ជូនខ្លួនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់ ៕

To Top