ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជូនសិក្ខាកាមមន្រ្តីមកពីប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ សរុបចំនួន៣៦០នាក់ ក្នុងនោះស្រី៩៦នាក់។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ និងមន្រ្តីនគរបាលពាក់ព័ន្ធបានចូលរួម។

សូមបញ្ជាក់ថា វគ្គបំប៉នខ្លីខាងលើសិក្ខាកាមបានរៀនសូត្ររយៈពេល៣០ថ្ងៃ បង្រៀនដោយគ្រូបង្គោលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយការិយាល័យជំនាញ៕

To Top