ព័ត៌មានជាតិ

នាវាទេសចរណ៍អន្តរជាតិ នាំភ្ញៀវចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលទស្សនាកម្ពុជា

ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បាននាំភ្ញៀវនាំភ្ញៀវចម្រុះជាតិសាសន៍ ជាង៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងចូលទស្សនា តំបន់ទេសចរនានានៅកម្ពុជា។

យោងតាមហ្វេសប៊ុក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានឲ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ម៉ែត្រ ទទឹង២៨ម៉ែត្រ ជម្រៅ ៦ម៉ែត្រ ចេញដំណើរមកពីវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន៤២៦នាក់ ស្រី១០៤នាក់ មាន៤៧សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន៥២៤នាក់ ស្រី២៦៥នាក់ មាន២៨សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាមេរិក២១០នាក់ អង់គ្លេស១១៦នាក់ និងអូស្ត្រាលី៣៦នាក់) ។

ការចូលចតនេះ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត ចំនួន៩នាក់ ស្រី៥នាក់ មាន២សញ្ជាតិ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨យប់នេះ ឆ្ពោះទៅថៃ៕

To Top