ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ នាវាទេសចរណ៍ CRYSTAL SYMPHONY មកកាន់កម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ បាន ប្រកាសស្វាគមន៍ នាវាទេសចរណ៍ CRYSTAL SYMPHONY ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដោយនាំភ្ញៀវ ចម្រុះជាតិសាសន៍ ជាច្រើននាក់មក ផងដែរ។

យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នា ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៣៨.០១ ម៉ែត្រ និងទទឹងប្រវែង ៣០.២០ ម៉ែត្រ បានចូលចត នៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ វេលាម៉ោង ១២: ០៥នាទី​ ថ្ងៃត្រង​ ដោយមានចំនួនភ្ញៀវទេសចរ ៣១៣នាក់ ស្រី ១៥៤នាក់ មានចំនួន ២៥ សញ្ជាតិ និងនាវិកចំនួន ៤៤៣នាក់ ស្រី ៩៦នាក់មានចំនួន ៤៩ សញ្ជាតិ​ និង ភ្ញៀវមានចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិក១៩៣នាក់​ និងអង់គ្លេសចំនួន២៤នាក់ បានធ្វើដំណើមកពីប្រទេសថៃចូលមកកម្ពុជា​ ហេីយនឹងចាកចេញ ទៅកាន់ប្រទេសវៀតណាមនៅយប់ ថ្ងៃដដែលវេលាម៉ោង ២០:០០នាទីយប់ ៕

To Top