ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ចន្លោះពីថ្ងៃ២០-២២ កុម្ភៈ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពធាតុអាកាស នៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ក្នុងចន្លោះថ្ងៃទី២០-២២ កុម្ភៈនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង គឺជ្រលងសម្ពាធទាប មានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់ រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូង បានថយឥទ្ធិពល។

ដោយស្ថានភាពបែបនេះនឹងធ្វើ តំបន់វាលទំនាបចាប់ពីថ្ងៃទី២០-២២ កុម្ភៈ មានសីតុណ្ហភាពមធ្យមអប្បបរមាអង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមាអង្សាសេ ខណៈផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមាអង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមាអង្សាសេ ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី ។ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយ គ្រប់ដណ្តបលើផ្ទៃដី៥%។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមាអង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមាអង្សាសេ ផ្ទៃមេឃមានពពកពីតិច ទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ ៕

To Top