ព័ត៌មានជាតិ

ជនជាតិចិនឈ្មោះ ប៉ាហ្វីដូ ល្បីឈ្មោះធ្វើម្ហូបតាមបណ្តាញសង្គម បើករថយន្តស៊េរីទំនើប Lamborghini​ បុកបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ល្បីឈ្មោះ ខាងធ្វើម្ហូបនៅតាមបណ្តាញសង្គម ឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃ២៣ កុម្ភៈ ។

ក្រោយបើកបុកមនុស្សស្លាប់ហើយ លោក ប៉ាហ្វីដូ ក៏បានបើករថយន្តរត់គេចខ្លួនដល់ផ្លូវឌួងងៀប ហើយទុករថយន្ដចោល ក៏ឡើងទៅជិះរថយន្ដ BMW ពាក់ស្លាកលេខកម្ពុជា Mr.TOMI មួយគ្រឿងទៀតដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បញ្ជូនទៅអធិកាខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

បន្ទាប់កើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង ហើយយករថយន្ដ និងម៉ូតូរក្សាទុករង់ចាំការ ដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top