ព័ត៌មានជាតិ

ផែនការ អភិវឌ្ឍន៍ភូមិព្រៃស្នួល ឆ្នាំ២០២៤

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែ​វ បានបង្ហាញនូវផែនការក្នុងការអភិវឌ្ឍន៍ភូមិព្រៃស្នួល ឱ្យក្លាយជាភូមិមួយ ដែលមានការបង្ករបង្កើនផល ដំណាំស្រូវ ជាប់ជាប្រចាំ មិនថារដូងប្រាំងឬរដូវវស្សា ទៅតាមលទ្ធភាពជាក់ស្ដែង។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សយ​ សុភាព បានបង្ហាញភាពភាពរីករាយ និងមោទកៈភាពដោយ បានចំណាយពេលវេលា និងថវិកាខ្លះ បានរួមគំនិតជាមួយអ្នកវិទ្យាសាស្ត្រនិង បច្ចេកទេសកសិកម្មខ្មែរ រកឃើញនិងបានផលិតជីសរីរាង្គ បំរើកសិករ និង អ្នកចំការ ដោយក្នុងតម្លៃសមរម្យបំផុត ដែលពួកគាត់ទទួលយកបាន កាត់បន្ថយមួយកំរិតធំ ក្នុងការចំណាយលើជីចិននិងប្រើថ្នាំគីមី។

លោកអះអាងថា បានរួមចំណែករួចហើយ ដល់អ្នកភូមិព្រៃស្នួល ខ្លះដែលមានសមានចិត្ត ជាមួយគ្នា ដោយបានផ្តល់ជីសរីរាង្គជូនពួកគាត់មួយឈុត សម្រាប់ធ្វើស្រែប្រាំង ហើយបានទទួលផលបណ្តើរៗហើយ ដោយបានកាត់បន្ថយការប្រើជីចិន កើនទិន្និផលនិងក្រែប្រែដី។

លោកថា នៅរដូវវស្សាខាងមុខ រូបលោកនឹងបន្តចែកជូនពួកគាត់មួយឈុតទៀត សម្រាប់ធ្វើស្រែ ដោយមិនគិតថ្លៃ ជាការចែករំលែកនិងរួមគ្នាលើកស្ទួយជីវភាព ជាក់ស្តែង តាមដែលអាចធ្វើទៅបាន។

លោក សយ សុភាព បញ្ជាក់ថា «ផែនការកសាងសម្រាប់ឆ្នាំ២០២៤ នឹងបន្តពង្រីកផ្លូវក្រវ៉ាត់ភូមិឱ្យបាន៧ម៉ែត្រ កសាងទ្វារទឹកតូចមួយ នៅប្រឡាយខាងត្បូងភូមិ សម្រាប់ទប់ទឹក ឱ្យអ្នកភូមិខ្លះ បានធ្វើស្រែប្រាំង និងបន្តស្តារប្រឡាយ ទៅតាមលទ្ធភាព»៕

To Top