ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបូកសរុបលទ្ធផល ការងារក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភី ចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ និងជ័យលាភី ពានរង្វាន់សេវាសង្គម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត អគ្គស្នងការ ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស សុខា បានអញ្ជើញជាអធិបតី បើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះពិធីបិទសន្និបាតវិញ នឹងប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៩ កម្ភៈ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

To Top