ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជួយសង្គ្រោះជីវិតសុនខ ២០ក្បាល ពីកណ្ដាប់ដៃឈ្មួញ

ភ្នំពេញ៖ ដោយមានក្ដីអាណិត អាសូរ ចំពោះសត្វសុនខ ដែលត្រូវក្រុមឈ្មួញដឹកយកទៅបម្រុងនឹងលក់នៅលើទីផ្សារ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួយសង្គ្រោះជីវិតសត្វសុនខចំនួន២០ក្បាល ដោយទិញ យកទៅព្រលែងក្នុងវត្តមួយកន្លែង ក្នុងខេត្តពោធិ៍សាត់។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ជួយសង្រោះសុនខ២០ក្បាល ត្រូវបានឈ្មួញដឹកមួយទ្រុងយ៉ាងណែន ស្រែយំរំពង ក្នុងតលៃមួយក្បាល១៥មុឺនរៀល សត្វសុនខ ជាសត្វចេះស្រលាញ់ម្ចាស់ខ្លាំងណាស់ ….**ពេលរួចពីទ្រុងភ្លាមគឺតាមគួសមយើង មួយក្បាលទៀតរត់តាមជូនដំណើរយើង ពិតជាគួអោយអាណិត….»៕

To Top