ព័ត៌មានជាតិ

ស្ថានទូតម៉ាឡេស៊ី នឹងរៀបចំកម្មវិធីមួយ សម្រាប់ខែរ៉ាម៉ាដាន គឺ Bazaar Ramadhan

ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ី នឹងរៀបចំកម្មវិធីសំខាន់មួយទៀត សម្រាប់ខែរ៉ាម៉ាដានគឺ Bazaar Ramadhan ដែលនឹងត្រូវប្រារព្ធឡើងជាទ្រង់ទ្រាយធំនៅ AEON 1 រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតម៉ាឡេស៊ី ដែលមជ្ឈមណ្ឌលព័ត៌មានដើអម្ពិល ទទួលបាននៅថ្ងៃសុក្រ​ទី១៥ ខែមីនា ឆ្នាំ២០២៤។

ដោយមានផលិតផលម៉ាឡេស៊ីជាច្រើន ស្តង់លក់សំលៀកបំពាក់ដ៏អស្ចារ្យ សម្រាប់ពិធីបុណ្យរ៉ាយ៉ា នាពេលខាងមុខ អាហារឆ្ងាញ់ៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានអំពីប្រទេសម៉ាឡេស៊ីដែលត្រូវចែករំលែក។ អ្វីដែលសំខាន់បំផុតនោះ Bazaar Ramadhan គោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌។

យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា មកកាន់ Bazaar Ramadhan របស់យើងនៅថ្ងៃទី ២៩ និង ៣០ ខែមីនា ឆ្នាំ 2024 ខាងមុខនេះ៕

To Top