ព័ត៌មានជាតិ

ស្ថានទូត ម៉ាឡេស៊ី ប្រកាសស្វាគមន៍ ជើងហោះហើរត្រង់ ភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ ប្រតិបត្តិការដោយ Cambodia Airways (video)

 

https://www.facebook.com/dapnewsfb/videos/2175442649487112

ភ្នំពេញ៖ ឯកអគ្គរាជទូត ម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី ១៥ ខែមីនានេះ បានប្រកាសស្វាគមន៍ ជើងហោះហើរត្រង់ ភ្នំពេញ-កូឡាឡាពួរ- ភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ នៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways។

ឯកអគ្គរាជទូត បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មាន នាស្ថានទូតរបស់ខ្លួនផងដែរថា ការប្រកាសស្វាគមន៍នេះ គឺធ្វើឡើងក្រោយពីដំណើរទស្សនកិច្ច​របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចង់បានការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ហើយការហោះហើរត្រង់នេះ គឺជាអ្វីដែលម៉ាឡេស៊ី និងកម្ពុជា បានប្រឹងប្រែងធ្វើរួមគ្នា។

លោក Eldeen Husaini បានមានប្រសាសន៍ថា “វារឿងល្អមួយថែមទៀត ដែលឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្សព្វផ្សាយទេចរណ៍ម៉ាឡេស៊ី-ឡាំងកាវី ហើយនឹងនាំឱ្យមានភ្ញៀវទេចរកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី”។

លោកទូត ក៏បានរម្លឹកផងដែរថា កាលពីឆ្នាំកន្លងទៅ ក្រោយពីប្រទេសឡើងវិញ កម្ពុជា បានរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន តួយ៉ាងកិច្ចប្រជុំកំពូលអាស៊ាន និងស៊ីហ្គេម ដែលមានភ្ញៀវទេសចរម៉ាឡេស៊ី មកទស្សនាកម្ពុជា។ “នេះជាឱកាសល្អ ដែលយើងត្រូវជំរុញផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរ”។

លោក ប៉ាយ គ័រវ័យ (Gouwei Bai)​​ តំណាងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានលើកឡើងថា ក្រុមហ៊ុន នឹងហោះហើរ ៣ជើង ក្នុង១សប្តាហ៍ គឺថ្ងៃ អង្គារ ព្រហស្បត្តិ៍ និងអាទិត្យ។

លោកបន្តថា “យើងបានមើលឃើញពីតម្រូវការពីភ្ញៀវទេសចរពីកម្ពុជា​ទៅម៉ាឡេស៊ី និងពីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជាដែរ។ទោះជាបីជាមានការប្រកួតប្រជែងយ៉ាងណាក្តី តែយើងជឿជាក់ទៅលើសេវាកម្មរបស់​យើង នៅលើយន្តហោះ អ្វីដែលជាអាទិភាពទី១ទៀតនោះ គឺសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរ”។

តំណាងរូបនេះ បន្ថែមថា “យើងអាចប្រកួតប្រជែង ជាមួយដៃគូរបស់យើង ទោះបីជាពួកគេលក់តម្លៃថោកជាងយើង តែពួកគេ ពុំគីឡូឆែកអ៊ីននោះទេ ប៉ុន្តែសម្រាប់យើង គឺមានសេវាពេញតែម្តង។ យើងមានជំនឿជឿជាក់ថា Cambodia Airways នឹងទទួលបានទំនុកចិត្តពីអតិថិជន ជាពិសេសយើងជឿជាក់ ទៅលើសេវាកម្មរបស់យើង ជឿជាក់ទៅលើតម្លៃ សេវាកម្ម និងពេលវេលានៃការហោះហើរ”។

To Top