ព័ត៌មានជាតិ

ក្រុមអ្នកសារព័ត៌មាន ទៅទស្សនកិច្ច ពីសក្ដានុពលរួម នៃទេសចរណ៍ខេត្តសៀមរាប

​សៀមរាប​៖ រយៈពេល​២ថ្ងៃ ​នៃដំណើរ​បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប​ ដឹកនាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ក្រុមអ្នកសារព័ត៌មានជាង៤០នាក់ ​ជិត៣០ស្ថាប័ន បានមកបំពេញទស្សនកិច្ចស្វែងយល់ ​ពីទីតាំងសំខាន់ៗ ​ដែលមាន​នៅក្នុងទឹកដីអឆ្ឆរិយៈ និងសក្តានុពលផ្នែកទេសចរណ៍ខ្លាំងបំផុតរបស់កម្ពុជា ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានទាំងអស់​ បានទៅទស្សនាតំបន់កម្សាន្ត ដ៏គួរឲ្យចាប់អារម្មណ៍ នៃការចិញ្ចឹមសត្វ,ថែរក្សាសត្វកម្រ មានដូចជាត្រីទឹកប្រៃ ត្រីទឹកសាប និងសត្វក្រជាច្រើនប្រភេទទៀតដែលត្រូវបានចិញ្ចឹម និងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត​ នៅក្នុងសួនសត្វ AngKor Wild Life & Aquarium​។ រួមជានិងការបន្តដំណើរ​ទៅបំពេញទស្សនកិច្ច នៅអាកាស​យានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ​ដើម្បីស្វែងយល់ពីសេវាកម្មនៃការបដិសណ្ឋារកិច្ច ​ក៏ដូចជាសិក្សាអំពីសក្ដានុពលនៃអាកាស​យានដ្ឋាន​អន្តរជាតិពី​សមត្ថភាពក្នុងការទទួល អ្នកដំណើរ ​និងការហោះហើរ ទៅបណ្តាប្រទេសអាស៊ាន និងអ៉ឺរ៉ុប។

បន្ទាប់ពីទស្សនា​ លោក ពុយ គា ជាប្រធាន​ ដឹកនាំអ្នកសារព័ត៌មាន​ ​បានបន្តដំណើរតាមរយន្ត Jeep​ទៅកាន់ភូមិ​ប្រដាក់ ដើម្បីទស្សនាការផលិតដោយដៃរបស់ប្រជាពលរដ្ឋ ដែលមាននៅក្នុងតំបន់តាំងពីជំនាន់ដូនតា​តៗ​រៀងមក រហូតមកដល់បច្ចុប្បន្ននេះ។ ​​ដំណើរទស្សនៈកិច្ច​ និងទស្សនា ពីការធ្វើ​​ស្កត្នោត នំបញ្ចុក នំក្រឡាន នំត្នោត ពីការធ្វើធូក និងដំណើរទេសចរណ៍ដោយរទេះគោ ក្នុងតំបន់អង្គរ និងបន្តទៅតំបន់បារាយទឹកថ្លា ៕

To Top