ព័ត៌មានជាតិ

ស.ស.យ.ក. នឹងរៀបចំព្រឹត្តិការណ៍ បាល់ទាត់ប្រកួត ដណ្តើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ បាល់ទាត់ប្រកួត ដណ្តើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ។

សហភាពសហព័ន្ធ យុវជនកម្ពុជាបន្ដថា ប្រធានសមាគម ឬក្លឹបបាល់ទាត់ទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួត សូមត្រៀម លក្ខណៈដាក់ពាក្យចូលរួមប្រកួត ពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤ ឲ្យបានទាន់ពេលវេលា ដើម្បីបន្ដលើកស្ទួយ វិស័យកីឡាបាល់ទាត់ជាតិឲ្យ កាន់តែរីកចម្រើនបន្ថែមទៀត ៕

To Top