ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅក្រុងពោធិ៍សាត់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធឆ្លង បទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤។

សូមបញ្ជាក់ថា វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា ។ ពីដំបូងទីវត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដើម្បីពង្រីកមណ្ឌលអប់រំ ឱ្យទូលំទូលាយងាយស្រួលដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់ នៅសិក្សារបស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើត ឱ្យមានមណ្ឌលសិក្សាមួយដោយឡែក នៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន៕

To Top