ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា មិនអាចជប់កម្ពុជាឲ្យស្មើអាមេរិក ហើយអាមេរិកក៏មិនជប់អាមេរិកឲ្យស្មើឋានទេវតាបានដែរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចជប់ខ្លួនឯងឲ្យស្មើនឹងសហរដ្ឋអាមេរិកបានទេ ហើយអាមេរិក ក៏មិនជប់អាមេរិកខ្លួនឯង ឲ្យស្មើឋានទេវតាបានដែរ ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃ១១ មេសា សម្ដេចធិបតី បញ្ជាក់ថា «កម្ពុជាមិនអាចជប់កម្ពុជាឲ្យស្មើអាមេរិកនោះទេ ហើយអាមេរិកក៏មិនអាចជប់អាមេរិក ឲ្យស្មើឋានទេវតារបស់អាមេរិកបាននោះដែរ មានតែធ្វើបន្តិចម្ដងៗ គ្មានអ្នកណាធ្វើបានទេ» ។

ក្នុងន័យនេះ សម្ដេចធិបតី ចង់សំដៅទៅលើការធានាបរិស្ថាន សុខសន្តិភាព ស្ថេរភាព កុំឲ្យកើតមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយប្រទេសណា ។ សម្ដេចថា ត្រូវបង្កើតបរិស្ថានដែលល្អ សម្រាប់ការវិនិយោគ ហើយលើកទឹកចិត្តឲ្យមានការវិនិយោគទាំងក្នុង និងក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ កសិករ កម្មករនិយោជិត មន្ត្រីរាជការ ជាពិសេសត្រូវឲ្យយុវជនមានឱកាសខិតខំរៀនសូត្រ ដើម្បីឈានចាប់មុខរបរ ។

ជាមួយគ្នានោះដែរ សម្ដេចធិបតី បានលើកឡើងថា គោលនយោបាល រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តពីអាណត្តិទី៦ គឺបានដាក់ចេញគោលនយោបាយគាំពារសង្គមច្រើន ដើម្បីជួយពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងារងគ្រោះ ពោលគឺជួយផ្ដល់អាហារូបករណ៍ ១,៥សែននាក់ ជួយគាំពារផ្នែកសុខភាព ជួយបង្កើតការងារ ដើម្បីពួកគាត់មានលទ្ធភាពអាចរកចំណូចបាន ក្លាយទៅជាអ្នកមានចំណូលមធ្យម ។

សម្ដេចធិបតី ថ្លែងទៀតថា រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះឡើយ ៕

To Top