ព័ត៌មានជាតិ

ក្រុមយុវជន កាកបាទក្រហម ខេត្តកំពង់ស្ពឺ ចូលរួមផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ចែកខិតប័ណ្ណ និងមួកសុវត្ថិភាព ដល់អ្នកធ្វើដំណើរលើផ្លូវសាធារណៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាប

កំពង់ស្ពឺ ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកជាឃាតករលាក់មុខ ដែលកើត មានឡើង ជារៀងរាល់ថ្ងៃ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ  សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរបរិស្ថាន ធ្វើការផ្សព្វផ្សាយច្បាប់ ព្រមទាំងបាន អនាម័យបរិស្ថាន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃ១៣,១៤,១៥,១៦ ដើម្បីចូលរួមកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមូល ឲ្យស្ថិតក្នុងកម្រិតទាបបំផុត ។

គ្រាដែលបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរយានយន្ត និងអ្នកប្រើ ប្រាស់ផ្លូវទាំងអស់ ក្នុងការធ្វើដំណើរទាំងទៅ និងមករបស់បងប្អូន ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ 

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះខណៈពេលដែល លោក អញ្ជើញចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅជិតវិមានឯករាជ្យស្ថិតនៅក្នុងសង្កាត់ស្វ័យក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២៤ ដោយមានសមាសភាពចូលរួម ពីក្រុមយុវជនកាកបាទក្រហមកម្ពុជា ក្រុមយុជនការិយារិទ្ធ  និងមន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្តប្រមាណជា ១០០ នាក់។

លោកបានបន្តទៀតថា÷ អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៏ បើកបរមានសុវត្ថិភាព-ពលរដ្ឋល្អ បើកបរប្រកប ដោយសុវត្ថិភាពបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព អោយបានត្រឹមត្រូវព្រមទាំងអ្នករួមដំណើរ -មួកសុវត្ថិភាពមួយ ការពារជីវិតមួយ-កុំបើកបរ យានយន្តក្នុងស្ថានភាពស្រវឹង បើស្រវឹងកុំបើកបរ -កុំបើកបរហួសល្បឿនកំណត់ ដែលមានក្នុងច្បាប់ -កុំនិយាយទូរស័ព្ទនៅពេលបើកបរយានយន្ត -កុំបើកបរវ៉ាប្រជែងក្នុងស្ថាន ភាពគ្រោះថ្នាក់-បើកបរត្រូវមានសុជីវធម៌ និងគោរពសិទ្ធិអទិភាពគឺជាពលរដ្ឋល្អ -បើកបររថយន្តត្រូវពាក់ខ្សែ ក្រវ៉ាត់សុវត្ថិភាពអោយបានត្រឹមត្រូវព្រមទាំងអ្នករួម ដំណើរ -ត្រូវពិនិត្យយានយន្តអោយមានសុវត្ថិភាពល្អ មុនពេលបើកបរផងដែរ៕

To Top