ព័ត៌មានជាតិ

សារអបអរសាទរ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ តាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា ខ្ញុំសូមសម្ដែងគារវកិច្ចដោយស្មោះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ដល់មិត្តភក្តិកម្ពុជាគ្រប់មជ្ឈដ្ឋាន!

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់អតីតកាល រម្លឹកពីប្រវត្តិសាស្រ្ត។ យើងមិនអាចបំភ្លេចបានទេ អំឡុងពេលសន្និសិទទីក្រុងបានឌុងក្នុងឆ្នាំ ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានសព្វព្រះរាជហឫទ័យមានកិច្ចជំនួបជាមួយ
ឯកឧត្តម Zhou Enlai អតីតនាយករដ្ឋមន្ត្រីចិន និងបានបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។ សម្ដេច«ព្រះបរមរតនកោដ្ឋ» បានចាត់ទុកប្រទេសចិនជាស្រុកកំណើតទីពីររបស់ទ្រង់ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសចិន និងបានសព្វព្រះទ័យនិពន្ធបទចម្រៀងដែលកោតសរសើរពីចំណងមិត្តភាពរវាងចិននិងកម្ពុជា និងត្រូវបានបកស្រាយដោយប្រជាពលរដ្ឋទាំងពីរប្រទេសរហូតមកដល់បច្ចុប្បន្ននេះ។

ក្រោមទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុន ចិននិងកម្ពុជាបានកំណត់ក្រមប្រតិបត្តិផ្លាស់ប្ដូរទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមក និងមានសមភាពគ្នា បង្កើតបានជាប្រពៃណីដ៏ស្រស់ផូរផង់ដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក និងបង្កើតបានជាចំណងមិត្តភាពដែកថែបដ៏ស្និទ្ធដូចគ្រួសារតែមួយ និងផ្តល់ផលប្រយោជន៍ជូនដល់មនុស្សជំនាន់ក្រោយ ជាចំណងមិត្តភាពដែលយើងគួរថែទាំរក្សាយ៉ាងយកចិត្តទុកដាក់ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់ឆ្នាំចាស់ គិតដល់សមិទ្ធផលដែលទទួលបាន។ ក្នុងឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំចិននិងកម្ពុជាតែងបំពេញទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញាប់ បានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។ ចិននិងកម្ពុជាបានជំរុញយ៉ាងមានប្រសិទ្ធភាពនូវការធ្វើឱ្យបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” បន្តពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦” បានខិតខំប្រឹងប្រែងបង្កើត”ច្រករបៀងនៃការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម” និង”​ច្រករបៀង​ត្រី​និង​ស្រូវ”​ កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ទាំងពីរ​បានបំភ្លឺឡើងនូវ​ចំណុច​លេចធ្លោ​និងសមិទ្ធផល​ផ្លែផ្កាជាច្រើន​។

“គម្រោងវិស្វកម្មចំណងមិត្តភាព”មានដូចជាអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​  ផ្លូវក្រវាត់ក្រុងទី៣ក្នុងរាជធានីភ្នំពេញ និងស្ថានីយ៍ វារីអគ្គិសនីតាតៃលើជាដើមបានផ្តល់ ផលប្រយោជន៍ជូនដល់ប្រទេសជាតិនិងប្រជាជន “ឱជារសជាតិខ្មែរ”មានដូចជាអង្ករ ម្រេច និងដូងក្រអូបជាដើមត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសចិន “បេសកជនចំណងមិត្តភាព”មានដូចជា ក្រុមគ្រូពេទ្យឱសថបុរាណចិនដែលជាជំនួយរបស់ភាគីចិនមកកាន់ប្រទេសកម្ពុជា និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនជាដើមត្រូវបានលេចវត្តមាននិងបោះជំហានទៅមុខ និងបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការចំណងមិត្តភាពរវាងចិននិងកម្ពុជា។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ​យើងតែងប្រសិទ្ធពរជ័យ និងមានក្តីរំពឹងនាពេលអនាគត។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពដែលពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន និងការសិក្សាពីគ្នាទៅវិញទៅមកលើអរិយធម៌។ កាលពី​ប៉ុន្មានថ្ងៃមុន ​ស្ថានទូត​ចិន​ប្រចាំ​​កម្ពុជា​បាន​ចេញនូវវីឌីអូក្រោមចំណងជើងថា ​”កម្ពុជា តោះ បោះជំហានទៅមុខ! ” ដែលវីឌីអូនេះទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញអ៊ីនធើណេត អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាច្រើនបានបង្ហាញថា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្សាន្តទេសចរណ៍ និងរួមគ្នានិទានពីចំណងមិត្តភាពរវាងចិននិងកម្ពុជា។

យើងជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រោមការគាំទ្ររួមគ្នារបស់ប្រជាជនទាំងពីរ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជានឹងមានអាយុកាលកាន់តែយូរអង្វែង ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីនឹងបន្តកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្ដែង ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជាតិនិងប្រជាជនទាំងពីរ និងព្រមទាំងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក!

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព
នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាWang Wentian   

ជាចុងក្រោយ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមគោរពជូនពរប្រទេសកម្ពុជារីកចម្រើនរុងរឿង ប្រជាជនមានសេចក្តីសុខក្សេមក្សាន្ត! សូមជូនពរទំនាក់ទំនង​រវាងចិននិង​កម្ពុជា ​រីកចម្រើនអភិវឌ្ឍន៍​ឈាន​ដល់​កម្រិត​ថ្មីមួយទៀតក្នុងប្រវត្តិសាស្រ្ត​!

中国驻柬埔寨大使王文天发表柬新年贺词

值此柬埔寨新年来临之际,我谨代表中国驻柬埔寨使馆,向柬埔寨各界朋友致以诚挚问候和美好祝福!

每逢新年,我们抚今追昔、重温历史。我们不会忘记,1955年万隆会议期间,西哈努克太皇同周恩来总理一见如故,开启了中柬友好交往的历史新篇章。西哈努克太皇将中国视为第二故乡,足迹踏遍中国大江南北,赞颂中柬友好的歌曲传唱至今。在老一辈领导人的亲密友好交往和共同精心培育下,中柬确立了相互尊重、平等相待的交往准则,形成了相互支持、相互帮助的优良传统,缔造了亲如一家、泽被后世的铁杆情谊,值得我们悉心呵护、薪火相传。

每逢新年,我们感怀旧岁、细数收获。过去一年,中柬两国领导人像走亲戚一样常来常往,就携手构建高质量、高水平、高标准的新时代中柬命运共同体达成重要共识。中柬双方有效推动“一带一路”倡议同“五角战略”对接,持续充实“钻石六边”合作架构,全力打造“工业发展走廊”和“鱼米走廊”,两国务实合作亮点纷呈、硕果累累。暹粒吴哥国际机场、金边市第三环线、上达岱水电站等“友谊工程”泽国利民,大米、胡椒、椰子等“高棉味道”在华飘香,援柬中医医疗队、柬埔寨赴华留学生等“友好使者”赓续前行,不断谱写中柬友好合作的佳话。

每逢新年,我们祈愿美好、憧憬未来。今年是中柬人文交流年,两国正积极举办丰富多彩的系列活动,增进人员往来、民心相通和文明互鉴。不久前,中国驻柬使馆推出《柬埔寨,走起!》短视频,在互联网上掀起新一轮“柬埔寨热”,许多中国网友表示要来柬埔寨旅游观光、共叙中柬友好情谊。我们相信,在两国领导人战略引领下,在两国人民共同支持下,中柬传统友谊将历久弥新,共建新时代中柬命运共同体将不断走深走实,为两国和两国人民带来更多福祉,为地区乃至世界的和平稳定与繁荣发展作出新的贡献!

祝新的一年里,柬埔寨风调雨顺、国泰民安!中柬关系蓬勃发展、再上新阶!

中华人民共和国驻柬埔寨王国特命全权大使 王文天
2024年4月12日
To Top