ព័ត៌មានជាតិ

លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក

នាយប់ថ្ងៃទី ១៦ ខែមេសា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកតាមការណាត់ ។


ថ្លែងក្នុងកិច្ចជំនួប លោក Dong Jun បានលើកឡើងថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពនិងល្អប្រសើរឡើង ។ វិស័យយោធាគឺជាគន្លឹះសម្រាប់ធានាជាក់លាក់នូវការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ លំនឹងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្ការកុំឱ្យកើតមានវិបតិ្តធ្ងន់ធ្ងរ ។ បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍គន្លឹះរបស់ចិន ។

កងទ័ពរំដោះប្រជាជនចិនដាច់ខាតមិនបណ្តោយឱ្យកើតមានសកម្មភាពបំបែកបំបាក់ពីកម្លាំងអមគមន៍”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងអត់ឱនឱ្យការបណ្តែតបណ្តោយនិងគាំទ្រពីកម្លាំងខាងក្រៅឡើយ ។ បច្ចុប្បន្ននេះ សភាពការណ៍នៅសមុទ្រចិនខាងត្បូងមានស្ថិរភាពជាទូទៅ ហើយប្រទេសក្នុងតំបន់មានឆន្ទៈ មានតម្រិះប្រាជ្ញានិងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ។ សហរដ្ឋអាមេរិកត្រូវយល់ច្បាស់ពីគោលជំហរដ៏រឹងមាំរបស់ចិន គោរពយ៉ាងប្រាកដប្រជាចំពោះអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូងដើម្បីគាំពារសន្តិភាពក្នុងតំបន់និងស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរចិននិងអាមេរិកតាមរយៈសកម្មភាពជាក់ស្តែង ៕

To Top