ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង ផ្ញើសាររំលែកទុក្ខ ជូនអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ត្រូវជាឪពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោក ម៉ឹង យូឡេង សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

To Top