ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និង ផ្តល់អណ្តូង ជូនពលរដ្ឋនៅឃុំតាលោ ដែលកំពុងប្រឈម កង្វះខាតទឹកប្រើប្រាស់ !

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ ក្រោយឱវាទ និង អាជ្ញាធរភូមិ ឃុំ ស្រុកចុះពិនិត្យ និង ដោះស្រយអណ្តូងស្នប់មួយ ចំនួនជូនដល់ប្រជាពលរដ្ឋ នៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ខណះប្រជាពលរដ្ឋនៅតំបន់ នោះកំពុងប្រឈមនូវបញ្ហា កង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោកខូយ រីដា អភិបាលខេត្ត បានស្នើរដល់អាជ្ញាធរមូលដ្ឋាន មានលោកមេភូមិ លោកមេឃុំ និង លោកអភិបាលស្រុក ត្រូវចុះជួបប្រជាពលរដ្ឋ អោយបានជាប្រចំា ដើម្បីដឹងអំពីសុខទុក្ខ និង ការប្រឈម ផ្សេងៗ ពិសេសបញ្ហាប្រឈម លើកង្វះខាតទឹក ប្រើប្រាស់ សម្រាប់មនុស្យ សត្វដែលជាតម្រូវការ របស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃ ។

លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានបន្តមានប្រសាសន៍ថា នៅតំបន់នេះគឺ មានតែការជីកអណ្តូងទេ ពីព្រោះជាតំបន់ ដែលនៅឆ្ងាយពីប្រព័ន្ធ ធារាសាស្ត្រ ឬ ប្រឡាយមេ ។ លោកថា នៅតំបន់ផ្សេងពីនេះ បើប្រជាពលរដ្ឋនៅជិត ប្រព័ន្ធធារាសាស្ត្រ ត្រូវប្រើប្រាស់ម៉ាសុីនបូមទឹកពីប្រឡាយមេបញ្ជូន ទៅប្រឡាយរង ដើម្បីអោយប្រជាពលរដ្ឋបូមបន្ត យកទៅប្រើប្រាស់ប្រចាំថ្ងៃ ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋ លោកមេភូមិ លោកមេឃុំ លោកអភិបាលស្រុកបាន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ លោកអភិបាលខេត្តដែលបានផ្តល់ជាអណ្តូង ជូនដល់ពួកគាត់ដែលកំពុងប្រឈម នឹង កង្វះខាតទឹកនាពេលនេះ ៕

To Top