ព័ត៌មានជាតិ

សម្តេចតេជោ ៖ គម្រោងព្រែកជីកហ្វូណន នឹងមិនបាត់ទឹកសាប៥០%ទេ ហើយកម្ពុជាមិនល្ងង់ ទៅទាញទឹកប្រៃ បំផ្លាញទឹកសាបដែរ

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅមនុស្សមួយចំនួន ដែលមានក្តីបារម្ភថា គម្រៅងព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យបាត់បង់ទឹក៥០ភាគរយនោះគឺមិនត្រឹមត្រូវ ព្រោះកម្ពុជា មិនបណ្តោយឲ្យទឹកសាប ហូរចូលទៅទឹកសមុទ្រនោះទេ ហើយក៏មិនឲ្យទឹកសមុទ្រហូរ ចូលទឹកសាបនោះដែរ ។

សម្តេចគូសបញ្ជក់ថា “កម្ពុជាមិនល្ងង់សុខៗ ទៅទាញទឹកប្រៃបំផ្លាញទឹកសាបនោះទេ”៕

To Top