ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញសម្ពោធ បើកឱ្យដំណើរ ការសាកលវិទ្យាល័យឌឹ​ ម៉ុងហ្វត​ កម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) នៅមជ្ឈមណ្ឌលកោះពេជ្រ ។

សូមរំលឹកថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាសាកលវិទ្យាល័យដំបូងគេ របស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា ។ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស។ មានកម្រិតស្តង់ដារអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ បុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការ ដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក។ QS បានដាក់ចំណាត់ថ្នាក់ DMU ជាស្ថាប័ន “ល្អឥតខ្ចោះ” លំដាប់ផ្កាយ ៥៕

To Top