ភ្នំពេញ ៖ លោក បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃ៧ សីហា បានដឹកនាំសហការី សហការជាមួយ BAAC បានធ្វើទស្សនកិច្ចនៅកសិដ្ឋាន រដ្ឋាដា (Rathada) ក្នុងខេត្តសៀមរាប។ កសិដ្ឋាន រដ្ឋាដា (Rathada)បានប្រើប្រាស់នូវបច្ចេកវិទ្យាវារីវប្បកម្មថ្មី ចិញ្ចឹម និងផ្គត់ផ្គង់ត្រីទីឡាព្យាក្រហម។

ក្នុងកសិដ្ឋាននេះ មានអាងស្តុកទឹក១ ស្រះចិញ្ចឹមត្រី៨កន្លែង អាងចិញ្ចឹមត្រី៤ធុង កន្លែងភ្ញាស់ចំនួន៤0 និងកូនត្រីទីឡាព្យាជាង២00 000 ក្បាល ហើយកសិដ្ឋានក៏បានបើកជាភោជនីយដ្ឋាន និងសួនកម្សាន្តផងដែរ៕





