ព័ត៌មានជាតិ

សម្តេចតេជោ ៖ សិទ្ធិបញ្ចេញមតិ ត្រូវបានគោរព តែការមួលបង្កាច់ មិនត្រូវបាន អត់ឱនឲ្យទេ

ភ្នំពេញ៖ ចំពោះការចាប់ខ្លួនស្រ្តីម្នាក់ ដែលប្រើគណនីហ្វេសប៊ុក «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានលើកឡើងថា សិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិន ត្រូវបានអត់ឱនឲ្យទេ ។

ការចាប់ខ្លួនស្រ្តីខាង ធ្វើឡើងក្រោយស្រ្តីរូបនេះ បានចូលទៅខំមិនក្នុងហ្វេសប៊ុកផេករបស់សម្ដេចតេជោ នូវខ្លឹមសារថា «នែបង្គោលៗហើយប៉ុន្តែមនុស្សយួនចូលក្នុងដីខ្មែរ យួនគ្រប់គ្រងយូរៗ ទៅពួកធ្វើកល្បិចចោទខ្មែរថា ជាខ្មាំងឲអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុកឬសម្លាប់អស់ទៅជចាយ៉ាងណាកូនៗ គួរអាណិតទេ ?»។

នៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានការលើកលែងណាមួយ ត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។

សម្ដេចបញ្ជាក់ថា “សិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ”។

សម្ដេចបន្តថា រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុក ហើយរត់ទៅរកគេ ជួយបែបនេះមិនគួរធ្វើទេ ។ អ្នកនៅក្រៅប្រទេសអាចរួចខ្លួន តែអ្នកនៅក្នុងប្រទេស មិនរួចខ្លួនទេ ប្រសិនមានបទល្មើស។

សម្ដេចតេជោ ហ៊ុន សែន គូសរំលេចថា សង្គមសុីវិល ឬជនបរទេស ឬបិតាសិទ្ធិមនុស្សមុន មានប្រតិកម្មត្រូវពិនិត្យ ពីមតិស្រ្តីនេះ ជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិ»៕

To Top