ភ្នំពេញ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានគោរពអបអរសាទរយ៉ាងជ្រាលជ្រៅជូនសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ «សម្តេចមហាមន្ត្រី» និងតែងតាំងមុខ តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។

