ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ សាធារណៈរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣ និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅ រកសហត្ថិភាព» ។