ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា អមដំណើរដោយលោកនាយក លោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅរាត្រីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យការតុបតែងភ្លើងលម្អ នៅតាមសួនច្បារ តាមផ្លូវសាធារណះ និង តាមផ្លូវវាងក្រុងពោធិ៍សាត់ ដើម្បីរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាពក្រុ ងនៅពេលរាត្រីអោយកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្ត។

នៅក្នុងឱកាស ចុះត្រួតពិនិត្យនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានធ្វើការណែនាំនូវកិច្ចការមួយចំនួន ពាក់ព័ន្ធនិងការធ្វើអនាម័យ បរិស្ថាន នៅតាមទីតាំង សាធារណ:ព្រមទាំងធ្វើការ ជម្រុញដល់ក្រុមបច្ចេកទេសតភ្ជាប់ចរន្តអគ្គីសនី ដើម្បីធ្វើការត្រួតពិនិត្យនូវរាល់ភ្លើងលម្អ ដែលបានបំពាក់ នៅតាមដងផ្លូវសំខាន់ៗ ក្នុងការធ្វើអោយសោភ័ណ្ឌ ក្នុងក្រុងពោធិ៍សាត់ អោយកាន់តែមានសោភ័ណ្ឌភាពល្អ ប្រសើរឡើង ថែមទៀតនាពេលរាត្រី ដើម្បីទាក់ ទាញ ភ្ញៀវជាតិ និង ភ្ញៀវទេសចរអន្តរជាតិ អោយចូលមកទស្សនាកម្សាន្ត អោយកាន់តែច្រើនឡើងៗ នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ជាពិសេសក្នុង ព្រឹត្តិការណ៍ប្រណាំងទូក ង ខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ និង ថ្ងៃទី ១០ ខែ វិច្ឆិការ ឆ្នាំ ២០២៤ ខាងមុខនេះ រួមទាំងពិធីបុណ្យឆ្លងឆ្នាំសកល ។
ម្យ៉ាងទៀត បើតាមការបញ្ជាក់គឺថា ខេត្តពោធិ៍សាត់គឺជាគោលដៅគ្រោង និងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យទន្លេ នាពេលខាងមុខផងដែរ ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានណែនាំ និង ដាក់បទបញ្ជាអោយអាជ្ញាធរក្រុង ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវ និង នៅតាមទីសាធារណះនានា ជាពិសេសនៅបរិវេនរូបសំណាក លោកឧកញ៉ាឃ្លាំងមឿង ជិះសេះនៅចំនុចផ្លូវវាងក្រុងពោធិ៍សាត៕

