ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចូលរួម ”ពិធីបើកការ ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃ៣០ តុលា បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាល បម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-46-07-1024x768.jpg)
នាឱកាសនោះដែរ សាស្រ្តាចារ្យ បានពិនិត្យរួមទាំងផ្នែកបច្ចេកទេស អំពីសេវាសង្រ្គោះបឋម រួមមាន សម្ភារ បរិក្ខារវេជ្ជសាស្រ្ត ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្រ្គោះ ដោយត្រូវធានាបាន នូវសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ចំពោះមុខការត្រៀម សេវាសង្គ្រោះ និងបញ្ជូនបានទាន់ពេលវេលា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-46-04-768x1024.jpg)
ទន្ទឹមនឹងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំ ជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកម្មដ៏ក្នុងគុណតម្លៃខ្ពស់ សម្រាប់ប្រទេសជាតិ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-46-03-768x1024.jpg)
សាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើដល់អ្នកទទួលបន្ទុក ការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ និងរូបសញ្ញាលើរថយន្តគិលានុសង្រ្គោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់បានដោយសាធារណជន។ បន្ថែមពីលើនេះ សាស្រ្តាចារ្យ ក៏បានណែនាំដល់មន្រ្តីសុខាភិបាលប្រចាំការ រៀបចំឱសថសារវន្តសម្រាប់ការប្រើប្រាស់ ឱ្យបានលើសពីចំនួនដែលគ្រោងទុក និងរក្សាបានល្អ ទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយ ពេលត្រឡប់ទៅវិញ ក៏នៅតែជាឱសថមានគុណភាព ត្រៀមយកប្រើបានគ្រប់ពេលវេលា ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-46-00-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-58-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-56-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-54-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-53-819x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-51-1024x639.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-49-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-48-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-45-1024x742.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-42-1024x631.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_13-45-40-744x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)