ព័ត៌មានអន្តរជាតិ

ចិន ចេញអំពាវនាវទៅកាន់ WTO ជុំវិញសេចក្តីសម្រេច ចុងក្រោយរបស់អឺរ៉ុប លើវិធានការប្រឆាំង រថយន្ដ EVs របស់ចិន

Xinhua

ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសេចក្តីសម្រេច ចុងក្រោយ របស់សហភាពអឺរ៉ុបនៃវិធានការ ប្រឆាំងរថយន្តអគ្គិសនីរបស់ចិន (EVs) នេះបើយោងតាមក្រសួង ពាណិជ្ជកម្មរបស់ប្រទេសចិន ។

អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការចុងក្រោយរបស់អឺរ៉ុប ក្នុងការដាក់ពន្ធខ្ពស់លើរថយន្ត EV ដែលផលិតដោយចិន បើទោះបីជាមានការរារាំង នៃការជំទាស់ដែលលើកឡើង ដោយភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល នៃប្រទេសសមាជិកសហភាពអឺរ៉ុប ឧស្សាហកម្ម និងសាធារណៈជនផ្សេងទៀត យ៉ាងណាក្ដី។

អ្នកនាំពាក្យបានឲ្យដឹងថា ដើម្បីការពារផលប្រយោជន៍ អភិវឌ្ឍន៍នៃឧស្សាហកម្ម EV និងកិច្ចសហប្រតិបត្តិការ ពិភពលោកលើការផ្លាស់ប្តូរបៃតង ប្រទេសចិន បានសម្រេចចិត្តធ្វើការអំពាវនាវ ទៅកាន់យន្តការដោះស្រាយវិវាទរបស់ WTO ។

ពាក្យបណ្តឹងនេះបានធ្វើឡើងបន្ទាប់ពី មានការអំពាវនាវ ពីមុនរបស់ប្រទេសចិន ទៅកាន់អង្គការប្រឆាំង នឹងវិធានការ ប្រឆាំងនឹងការឧបត្ថម្ភធនដំបូង របស់សហភាពអឺរ៉ុប សម្រាប់រថយន្ត EV របស់ចិន។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសចិនជឿជាក់ថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលខ្វះមូលដ្ឋានការពិត និងផ្លូវច្បាប់ ខណៈពេលដែលការបំពានច្បាប់របស់ WTO គឺជាការរំលោភលើវិធានការដោះស្រាយពាណិជ្ជកម្ម និងការអនុវត្តលទ្ធិគាំពារនិយមពាណិជ្ជកម្ម ក្នុងនាមការប្រឆាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top