ព័ត៌មានជាតិ

លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាតាងរួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ និងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានី ភ្នំពេញនាថ្ងៃ១២ វិច្ឆិកា។

បើតាមសេចក្តីប្រកាសដដែល ដំណើររឿងដែលនាំឲ្យមានការចោទប្រកាន់នេះ គឺ ឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ ទៅឲ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត៕

To Top