ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដើម្បីស្វែងរកបញ្ហាប្រឈមនានា !

ពោធិ៍សាត់៖ ក្រុមប្រឹក្សខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់សម្រាប់អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដើម្បីស្វែងរកបញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង។

វេទិកានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនៃរដ្ឋបាលស្រុកវាលវែង ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន និងតំណាងប្រជាពលរដ្ឋសរុបប្រមាណ ១២៧នាក់។

ក្នុងថ្ងៃដដែលនោះដែរ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ខូយ រីដា អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ក៏បានចុះពិនិត្យដោយផ្ទាល់ ពាក់ព័ន្ធនឹងសំណូមពរតភ្ជាប់ផ្លូវដែលបានហូរច្រោះដាច់ ក្បែរទំនប់បង្ហៀរទំព័រ ព្រមទាំងបន្តចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ដោះស្រាយផលប៉ះពាល់ចេញពីតំបន់អន្ទង់អាំង ភ្នំ១៥០០ ត្រង់ចំណុចអូរ១ និងអូរ២ ឃុំប្រម៉ោយ ស្រុកវាលវែងផងដែរ៕

To Top