ព័ត៌មានជាតិ

សម្តេចធិបតី នឹងជួបសំណេះសំណាល ជាមួយសិស្សជាប់និទ្ទេសA នៅថ្ងៃ២៣ ធ្នូ

ភ្នំពេញ ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ (បាក់ឌុប)និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន២ ២២៥នាក់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីជម្រាបជូនមកលោករដ្ឋមន្រ្តីក្រសួងអប់រំ នាថ្ងៃ៤ ធ្នូ។

សូមបញ្ជាក់ថា ក្នុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃ៨-៩ធ្នូសិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕

To Top