ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងថា ជាមានរឿងអ្វីបានបោលសម្រុក ជិះម៉ូតូចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកាលពីល្ងាចថ្ងៃ១១ ធ្នូ។
តាមហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ១២ ធ្នូនេះ បានឲ្យដឹងថា “នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង(មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន”។
លោកថា ក្រោយឃើញសកម្មភាពក្មេងទំនើងនេះហើយ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញ ប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។
ជាមួយគ្នានេះ អ្នកនាំពាក្យក៏គូសបញ្ជាក់ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានថា លុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។
ដើម្បីស្នើសុំលតាបត្រអនុញ្ញាត ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងលោកផន រឹម ឲ្យទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរត្រូវភ្ជាប់មកជា មួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់៕