ព័ត៌មានជាតិ

លោក ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ តារាចម្រៀង ព្រាប សុវត្ថិដែលមានឋានន្តរសក្ដិ «វរសេនីយន៍ឯក» បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយរក្សាទុកងារជាឧកញ៉ា។ នេះបើតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃ៥ ធ្នូ ។

ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា «ត្រូវបានលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ជា ឧកញ៉ា ដល់ វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរង ការិយាល័យទី៥ កងទ័ពជើងគោក”។

សូមបញ្ជាក់ថា លោកព្រាប សុវត្ថិ បានដាក់ពាក្យ បម្រើកងទ័ពនៅក្នុងឆ្នាំ១៩៩១ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាតបត្រ។ ក្នុងឆ្នាំ១៩៩២ លោកបានចូលធ្វើ ទាហាននៅអគ្គស្នងការ នយោបាយ ។ ការណ៍នេះបានជំរុញឲ្យលោក ព្រាប សុវត្ថិ ក្លាយជាអ្នកចម្រៀង ដល់សព្វថ្ងៃ ដោយសារទឹកដមសំឡេង អំណោយផល ក្រោយលោកឧស្សាហ៍ បង្ហើរសំនៀងជាញឹកញាប់ នៅអគ្គស្នងការនយោបាយ នៅពេលមានកម្មវិធីជប់លាង ហើយក៏មានមិត្តភិក្តណែនាំឲ្យច្រៀងតាមរង្គសាល ។ដើរច្រៀងបានប៉ុន្មានឆ្នាំ លោកក៏ក្លាយជាតារា ចម្រៀងប្រចាំផលិតកម្មហង្សមាស ឆ្នាំ១៩៩៥៕

To Top