ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៥៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

ក្នុងនោះក្រសួងក៏បានបញ្ជាក់ពីពណ៌ផងដែរថា ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ
ពណ៌លឿង ៖ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ
ពណ៌ទឹកក្រូច ៖ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តពោធិ័សាត់៕
