ព័ត៌មានជាតិ

កងទ័ពជើងគោក ចេញញាត្តិថ្កោលទោសដាច់អហង្ការ ចំពោះក្រុមក្បត់ជាតិជ្រុលនិយម លើការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ

" "

ភ្នំពេញ៖ កងទ័ពជើងគោក ចេញញាត្តិថ្កោលទោសដាច់អហង្ការ ចំពោះក្រុមក្បត់ជាតិជ្រុលនិយម បានរៀបចំការប៉ុនប៉ងធ្វើឃាត លើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគ្រួសារ តាមរយៈការវាយតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច ។

មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានកង ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះក្រុមក្បត់ជាតិជ្រុលនិយម បានរៀបចំការប៉ុនប៉ងធ្វើឃាត លើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគ្រួសារ តាមរយៈការវាយតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច ដែលនេះជាអំពើភេរវកម្មដ៏ស្អប់ខ្ពើម មិនអាចអត់ឱនឱ្យបាន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវីរៈបុរសសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ជាអគ្គមគ្គុ ទេសក៏ឯកនៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍនៅកម្ពុជា ដែលប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស គោរពស្រលាញ់។

" "

បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យខានតែបាននូវ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយសង្គម ទោះក្នុងតម្លៃណាក៏ដោយ និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែសម្បូររុងរឿង។

" "

កងទ័ពជើងគោក​ ស្នើសុំឱ្យស្ថាប័ននីតិប្បញ្ញត្តិ បង្កើតច្បាប់ឱ្យបានឆាប់រហ័សបំផុត តាមតែអាចធ្វើទៅបាន ដើម្បីកំណត់ជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុល និយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនមកវិនិច្ឆ័យទោស៕

To Top