ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាមួយចំនួន សរុបចំនួន ៣៧ឯកសារ។

ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួន បានធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ នៅវិមានសន្ដិភាព រួមមាន ៖ ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ៕













