ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៥ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ស្ដីពីចំណាត់ការលើសំណុំរឿង របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស័ត សុខកញ្ញា និងជនជាប់ចោទឈ្មោះ សន ពិសិដ្ឋ ដែលជាតារាសម្តែងប្រុសកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជន។
ការចេញសេចក្តីប្រកាសព័ត៌មាននេះបន្ទាប់ពីស្រ្តីឈ្មោះ ស័ត សុខកញ្ញា បានលើកឡើងថា ចៅ ក្រម ៣រូបរបស់សាលាឧទ្ធរណ៍បានកាត់ក្តីឲ្យខ្លួនយ៉ាងអយុត្តិធម៌ បន្ទាប់ពីដំណើរការក្នុងសំណុំរឿងហិង្សាដែលតារាប្រុសនេះ វាយទៅលើស្ត្រីឈ្មោះ ស័ត សុខកញ្ញា ។
សូមបញ្ជាក់ថា អ្នកទាំង ២នេះគឺធ្លាប់ជាអតីតគូស្នេហ៍នឹងគ្នាដែលធ្លាប់រស់នៅជាមួយគ្នាអស់រយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០២០៕


