ជនសង្ស័យជាមេលក់ និងចែកចាយគ្រឿងញៀនចំនួន 6នាក់ត្រូវបានចាប់បង្ក្រាប
កំពុងស្ពឺ៖ ដោយបានការដឹកនាំបញ្ជាផ្ទាល់ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រសៀលថ្ងៃអង្គារិ៍ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កំលាំងអធិការនគរបាលស្រុកសាមគ្គីមុនីជ័យផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះធ្វេីការស្រាវជ្រាវរហូតកំណត់បានគោលដៅទីកន្លែងលួចឱ្យមានការប្រេីប្រាស់នឹងចែកចាយលក់បន្ដ គ្រឿងញៀន នៅចំណុចខ្ទមក្រោយផ្ទះរបស់ឈ្មោះ សុខ សុជាតិ (Lik) ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិភ្នំបាត ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ ជាក់ស្តែងកំលាំងបានបេីកប្រតិបត្ដិការឃាត់មុខសញ្ញាសង្ស័យសរុបចំនួន៦នាក់៖ [១]ឈ្មោះ សុខ សុជាតិ ជាម្ចាស់ផ្ដល់ទីតាំងអោយមានការចែកចាយជួញដូរនិងប្រេីប្រាស់ [២]ឈ្មោះ សរ ទី ប្រុស ២២ឆ្នាំ [៣]ឈ្មោះ សិម ចំនេញ ប្រុស ៣៣ឆ្នាំ [៤]ឈ្មោះ ហួង ផល ប្រុស ៣៩ឆ្នាំ [៥]ឈ្មោះ ខុន រស្មី ប្រុស ៣៤ឆ្នាំ [៦]ឈ្មោះ លិម ធី ប្រុស ៤៣ឆ្នាំកំលាំងយេីងបានធ្វេីការឆែករកឃេីញ ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ២គ្រឿង កាំភ្លេីងកែច្នែប្រេីខ្យល់១ដេីម និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

យោងតាមការរាយការណ៍និងផ្ដល់ព័ត៌មានពីអាណាព្យាបាលមួយចំនួនថាទីតាំងខ្ទមដែលឋិតក្នុងដីឡូតិ៍របស់ឈ្មោះLik គឺមានមនុស្សចេញចូលនិងមានសកម្មភាពមិនប្រក្រតីផ្សេងៗទៀតទាំងការលេងល្បែងនិងប្រេីប្រាស់គ្រឿងញៀនផឹកស្រាជាដេីមស្រែកឡូឡាស្ទេីរាល់យប់មិនសូវលោះថៃ្ងនោះទេ ថៃ្ងដោយបានការបង្រ្កាបពីសមត្ថកិច្ចនគរបាលស្រុក ពលរដ្ឋសម្ដែងការសារទរនិងគាំទ្រឲ្យមានចំណាត់ការទៅលេីក្រុមនេះនិងស្រាវជ្រាវរកបក្ខពួកមេក្លោងបន្ដទៀត។


បច្ចុប្បន្នមុខសញ្ញាទាំង៦នាក់រួមជាមួយវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនចំណាត់ការតាមច្បាប់៕






រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ
ដោយ៖ តែ ផានិត ដើមអំពិល
