អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនិងកម្លាំងចម្រុះ ចុះសំអាត និងរៀបចំអនាម័យ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ 5ពាន់ដើម!
ខេត្តព្រះវិហារ: នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ២០២៥នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះជាច្រើនរូប ចុះសម្អាត និងរៀបចំអនាម័យបរិស្ថាននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដែលស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ការសម្អាតនេះ ធ្វើឡើងក្នុងគោលបំណងស្ដារទីតាំងអតីតមណ្ឌលសុវត្ថិភាពនេះ ឱ្យមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញប្រកបដោយសុវត្ថិភាពនោះរួចមក ក្រោយពីកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីរកសុខសន្តិភាពជូនពលរដ្ឋទាំងពីរប្រទេសគឺកម្ពុជា-ថៃ៕



ដោយ សួន ពិសិត៖ ដើមអម្ពិលខេត្តព្រះវិហារ
