ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់គ្រឿងឧបភោគបរិភោគ ពិសេសអំបុកស្រូវថ្មី ដើម្បីគាំទ្រដល់វីរ:កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្រ្គាមថៃឈ្លានពាន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម បានធ្វើពិធីទទួលពីសប្បុរសជននានា និងប្រគល់អំណោយអំណោយទាំងនោះឧបត្ថម្ភដល់នាយទាហាន ពលទាហាន យោធភូមិភាគ ២ ប្រចាំព្រំដែនកម្ពុជា ថៃ ។

គ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តបានឧបត្ថម្ភដល់កងទ័ពជួរមុខអ្នកឱកាសនោះ មានដូចខាងក្រោម៖

ត្រីខកំប៉ុងចំនួន ១០០ កេសធំ.ខ្ទឹមសរចំនួន ១០០ គីឡូក្រាម -អំបុកខ្មែរ ចំនួន ១.៥០០ កញ្ចប់ ស្មើនឹង ១.៥០០ គីឡូក្រាម-ឆៃពៅ ចំនួន ១០០ គីឡូក្រាម . ត្រសក់ចាវ ចំនួន ១២០ គីឡូក្រាម-ត្រីប្រឡាក់ ចំនួន ១.០០០ គីឡូក្រាម-ប្រេងឆារ ចំនួន ១.០០០ លីត្រ (ក្នុង១កាដុង៥លីត្រ) -ស្ករសរ ចំនួន ១០០ គីឡូក្រាម-អំបិលចំនួន ៣០០ គីឡូក្រាម -ប៊ីចេង ចំនួន ៥០ គីឡូក្រាម -អង្ករចំនួន ១០ តោន -មី ចំនួន ៣០០ កេស- សាច់ស្រស់ចំនួន ២កេសធំ -បន្លែ ផ្លែឈើ និងសាច់ស្រស់មួយចំនួនធំ – អំពូលសូឡាចំនួន ៥០ឈុត និងថវិកាសរុប ចំនួន ៤០.០០០.០០០ រៀល។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមទាំងគ្រឿងឧបភោគបរិភោគ ទាំងថវិកា ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី យ៉ាងអង់អាចក្លាហាន ។ ម្យ៉ាងទៀត នេះគឺជាការរួមចំណែកទាំងអស់គ្នាក្នុងស្មារតីខ្មែរជួយខ្មែរ នៃមហាសាមគ្គីជាតិ ធ្វើយ៉ាងណាដើម្បីឲ្យបងប្អូន កងទ័ពជួរមុខទាំងអស់ មានទឹកចិត្តក្លាហានមោះមុតក្នុងការការពារនូវបូរណភាពទឹកដីរបស់យើង ៕

អត្ថបទដោយ៖ គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top