ព័ត៌មានជាតិ

លោក​ស្រី​សុខា គងពិសី គីមរិទ្ធី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កុមារ ទារក និងប្រជាពលរដ្ឋភៀសសឹក

ព្រះវិហារ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក​ស្រី​សុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន នំ ខោទឹកនោម ម្សៅទឹកដោះគោ ដបទឹកដោះគោ កន្សែងសើម  មុង ខ្នើយ ភួយទារក ទឹកដោះគោ នំ និងសម្ភារសិក្សា ចែកជូនដល់កុមារ ទារក និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត និងវត្តពើងអង្កាម ក្នុងខេត្តព្រះវិហារ។

ជាពិសេស នៅក្នុងឱកាសនោះ លោកស្រី​បានសម្តែងនូវក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ ការវិលត្រឡប់មកវិញរបស់វីរកងទ័ពកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកន្លងមក ហើយឥឡូវនេះបានវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកស្រីបានមានប្រសាសន៍សំណេះសំណាលថា ការវិលត្រឡប់របស់វីរកងទ័ពនាពេលនេះ គឺជាការផ្តល់ភាពកក់ក្តៅយ៉ាងធំធេងដល់ក្រុមគ្រួសារ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំពារពលរដ្ឋ ព្រមទាំងយុទ្ធជននៅគ្រប់កាលៈទេសៈ៕

ដោយ៖ សួន​ ពី​សិត​ អ្នករាយការយ៏ដើម​អម្ពិល​|ខេត្តព្រះវិហារ
                                                              

To Top