ព័ត៌មានជាតិ

លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យការសាងសង់ទីតាំងប៉ុស្តិ៍ប្រចាំការ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទទី០២ខែកុម្ភៈឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យប៉ុស្តិ៍យាមប្រចាំការអចិន្ត្រៃយ៍ ២៤ម៉ោង លើ២៤ម៉ោង គោលដៅផ្លូវទៅព្រលានយន្តហោះថ្មីដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដោយមានការចូលរួមពីក្រុមការងារ នៃស្នងការនគរបាលខេត្តសៀមរាប រួមទាំងលោកអធិការស្រុកប្រាសាទបាគង លោកវីរៈសេនីយ៍ឯក លឹម សម្បត្តិ ដើម្បីពិនិត្យការសាងសង់ប៉ុស្តិ៍យាមប្រចាំការ ដែលជាទីតាំងសំខាន់សម្រាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវមួយនេះដើម្បីទទួលបានសុខសុវត្ថិភាពនៅក្នុងពេលធ្វើដំណើរ នឹងជាពិសេសក៏ដូចជាការ អនុវត្ត អនុសាសន៍របស់នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ ផងដែរ។

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូបពីស្នងការសៀមរាប

To Top