ព័ត៌មានជាតិ

បន្តពីព័ត៌មានពីមុន ករណីវិវាទដីធ្លីនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត

កំពត៖ ព័ត៌មានពីករណីវិវាទដីធ្លីនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន, ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានចេញបញ្ជីឈ្មោះជនរងគ្រោះចំនួន៣៩នាក់ (ពីក្នុងចំណោម៩៤គ្រួសារ) រួមទាំងលេខបង្កាន់ដៃដី និងលេខទំនាក់ទំនង ដើម្បីបញ្ជាក់ពីអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់។ ដីដែលក្រុមទុច្ចរិតព័ទ្ធយកនោះ មានតាំងពី ដីផ្នូរ ដីស្រែ ចំការ ដំណាំផ្សេងៗ ថែមទាំង ភោជនីយដ្ឋាន, រីស៊ត, សង់ដាមួរ​, San D’Amour, Secret Lake House, Lake Restaurant, ជំនោរឫស្សី ផងដែរ។

យោងតាមបញ្ជីឈ្មោះដែល មជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិល ទទួលបានដើម្បីស្នើសុំការជួយអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខ្ពស់ និងធានាយុត្តិធម៌ ដោយរាប់ពីការបោះបង្គោលហ៊ុមព័ទ្ធ ការកាយដីរំលោភ និងការឈូសឆាយរបស់ក្រុមឯកជនទុច្ចរិត ដើម្បីធ្វើបណ្ណកម្មសិទ្ធិ និងលក់បន្ត។

បញ្ជីឈ្មោះ លេខទំនាក់ទំនង និងលេខបង្កាន់ដៃដី របស់ជនរងគ្រោះ៖
១ ទូច តាយ ២៧៩៦ ០៨១ ៦៨០ ៦១០
២ លីម លីលី ២៩៦៣ ០៩៨ ៩០៨ ៥២៤
៣ ស៊ឹម សោភ័ណ ដីថ្នូរ ០៩៦ ៤៥៦ ២០១៥
៤ ទូច ផាត និង កែ ហួន ២៧៩៩ ០៩៦ ៥០៤ ៩៨៧៩
៥ គីម វណ្ណៈ (ហេង សម្បត្តិ) ២៩៦១ ០៩៦ ៤៣០ ៤៩៣៣
៦ អឿន គីមលី ៣១០៥ ០៨៦ ៩៣៣ ៣៨៩
៧ ផាន់ គីមហៀង ៣១០៤ ០៨១ ៩៥៨ ៣៣៧
៨ គង់ ស៊ាន ២៧៩៧ ០៨១ ៩៧៥ ៩៧៦
៩ ស៊ីវ ហាង ៣២៦២ ០១៥ ៦៥៦ ៣៤២
១០ កែវ សុជាតិ ៣១០៣ ០៩៧ ៧៦១ ១៣១៧
១១ លឹម សុខងីន ដីថ្នូរ ០១៥ ២៩៩ ៦៦៧
១២ សយ ផាន និងនួន ហ៊ាវ ២៨០៥ ០៨១ ៩៥៨ ៣៣៧
១៣ អ៊ុក ទូច ចេតីយ ០៩៧ ៩៥៦ ៨៦៥៩
១៤ ងី កុន ៣១០១ ០៩៧ ២៣១ ៥៩៥២
១៥ តឹក វឿន ២៨២២ ០៩៧ ៣៤០ ៧៧៥៥
១៦ កុល ណាន ៣១០២ ០៩៧ ២៣១ ៥៩៥២
១៧ ស៊ី ហ៊ុន គ្មានលេខ
១៨ ហ៊ី ផាវ គ្មានលេខ
១៩ កែវ គឹមលាន ៣១០០
២០ អ៊ឹង ទ្រី ២៩៥៦, ២៩៦២ ០១២ ២១៥ ៧៥៧
២១ ស្រី ភារិទ្ធ ២៧៩៨ ០៩៦ ៣៩៤ ៤៥៤៥
២២ ឈន សេរីវុធ ៣៥១៣ ០១១ ២៥៦ ២៧២
២៣ លាង សុផាត ២៨២៣ ០៩៦ ៧៨៩ ១៦៣
២៤ ហេង ស្រីទូច ២៩៨០ ០៩៧ ៣២៦ ០៧៨៩
២៥ កៅ អាន ២៩៨៦, ២១១៥

២៦ គួយ ធុនណា ៣១៩៤ ០១២ ៤៤៩ ១៤៥
២៧ គឹម វណ្ណៈ ២៩៦១
២៨ តាន់ ឌីណា ៣០៩៧ ០៧៨ ៩៣៩ ២២៨
២៩ ឈុន រឿន ៣២៥៩ ០៧១ ៩៥៦ ២៩២០
៣០ អ៊ុំ ម៉ាលីស គ្មាន ០៩៦ ៦១៤ ៤០៩៧
៣១ ចក់ ចាន់ដាលីន ៣២៦១ ០១២ ៨៣៨ ៩៦១
៣២ កិត ជៀវ ដីថ្នូរ ០១៧ ៤៩២ ៥៩២
៣៣ កុល សុខា ដីថ្នូរ ០១៥ ៤៤២ ៧៧៨
៣៤ ម៉េង ហួយ ដីថ្នូរ ០៧០ ៩៨៥ ០០៥
៣៥ ម៉េង សែ ដីថ្នូរ ០៩២ ៣២០ ០៤២
៣៦ កេក ប្រេវ ដីថ្នូរ ០៦៩ ៩៦៥ ៨២១
៣៧ ផុក យី ដីថ្នូរ ០៦៩ ៩៦៥ ៨២១
៣៨ ហត់ ឡាយ ដីថ្នូរ ០៩៧ ៦៤៨ ១៦៣៣
៣៩ ងី ដាក់
ដីថ្នូរ ០៧០ ៦៨៣ ២៨៧

ប្រជាពលរដ្ឋទាំងនេះបានបញ្ជាក់ថា ដីទាំងនេះមានការកាន់កាប់ប្រើប្រាស់ជាយូរឆ្នាំ (មួយចំនួនតាំងពីជំនាន់ដូនតា ឬចាប់ពីឆ្នាំ២០០៨) រួមទាំងដីស្រែ ចំការ ដំណាំ និងដីផ្នូរ។ ការបោះបង្គោល និងឈូសឆាយបានចាប់ផ្តើមដោយគ្មានការជូនដំណឹង ឬការពិគ្រោះជាមួយម្ចាស់ដី ដែលបង្កឱ្យមានការភ័យខ្លាចព្រួយបារម្ភ ចំពោះការបាត់បង់មរតក ដី និងជីវភាព។

រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ករណីនេះនៅតែ មិនទាន់មានសេចក្តីប្រកាសផ្លូវការពីស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាព ឬដំណោះស្រាយនៅឡើយទេ ខណ:ដែលក្រុមទុច្ចរិតខាងលើ នៅតែបន្តឈូសឆាយដី។ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមលើកម្រាមដៃដប់ គោរពជូនដល់សម្តេចតេជោ សម្តេចធិបតី មេត្តាជួយអន្តរាគមលើករណីនេះ ដើម្បីរក្សាសិទ្ធិកម្មសិទ្ធិ និងធានាយុត្តិធម៌តាមច្បាប់។

នេះជាលីងព័ត៌មានពីមុន៖ https://dap-news.com/?p=573516

To Top