សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនពលរដ្ឋចិនម្នាក់ ឈ្មោះ លី សុង បញ្ជូនទៅប្រទេសចិន ដើម្បីបន្តនីតិវិធី
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិ ថា ក្នុងក្របខ័ណ្ឌ នៃកិច្ចសហការប្រយុទ្ធប្រឆាំង និង បោសសម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងផ្អែកតាមសំណើ របស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ឈ្មោះ លី សុង (LI XIONG) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តនីតិវិធី។

ប្រតិបត្តិការនេះ បានធ្វើឡើងផ្អែក តាមកិច្ចសហប្រតិបត្តិការ ស៊ើបអង្កេតរួមគ្នា រវាងសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាច្រើន ខែកន្លងមក។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឈ្មោះ លី សុង (LI XIONG) ត្រូវបានដកសញ្ជាតិខ្មែរ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

