លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារសំខាន់ៗ របស់ធនាគារ ARDB
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែ របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃ ព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕





